ដ្បិតនៅពេលអ្នកនៅតាមផ្លូវជាមួយគូវិវាទរបស់អ្នកទៅជួបអាជ្ញាធរ ចូរខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវចុះ ក្រែងលោគេអូសអ្នកទៅឲ្យចៅក្រម ចៅក្រមប្រគល់អ្នកទៅឲ្យនគរបាល ហើយនគរបាលក៏បោះអ្នកទៅក្នុងគុក។
១ ថែស្សាឡូនីច 2:17 - Khmer Christian Bible រីឯយើងវិញ បងប្អូនអើយ! ទោះបីយើងឃ្លាតពីអ្នករាល់គ្នាមួយរយៈមែន ប៉ុន្ដែយើងឃ្លាតតែរូបកាយប៉ុណ្ណោះ មិនបានឃ្លាតចិត្តទេ ដូច្នេះធ្វើឲ្យយើងកាន់តែសង្វាតចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ ដោយយើងបានឃ្លាតឆ្ងាយពីអ្នករាល់គ្នាអស់មួយរយៈ គឺឃ្លាតតែរូបកាយ មិនមែនចិត្តទេ នោះយើងកាន់តែខំប្រឹងឲ្យបានជួបមុខអ្នករាល់គ្នាដោយចំណង់យ៉ាងខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ កាលយើងនៅឆ្ងាយពីអ្នករាល់គ្នា អស់មួយរយៈខ្លី នោះឆ្ងាយតែរូបកាយទេ មិនមែនឆ្ងាយចិត្តឡើយ យើងស្វះស្វែងចង់ឃើញមុខអ្នករាល់គ្នាខ្លាំងណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ ក្រោយដែលយើងខ្ញុំត្រូវឃ្លាតមុខពីអ្នករាល់គ្នាបន្តិច តែមិនមែនឃ្លាតចិត្តឡើយ នោះយើងខ្ញុំមានចិត្តសង្វាត រឭកចង់ឃើញមុខអ្នករាល់គ្នាវិញជាខ្លាំង អាល់គីតាប បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្ដយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ |
ដ្បិតនៅពេលអ្នកនៅតាមផ្លូវជាមួយគូវិវាទរបស់អ្នកទៅជួបអាជ្ញាធរ ចូរខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវចុះ ក្រែងលោគេអូសអ្នកទៅឲ្យចៅក្រម ចៅក្រមប្រគល់អ្នកទៅឲ្យនគរបាល ហើយនគរបាលក៏បោះអ្នកទៅក្នុងគុក។
ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «នៅថ្ងៃបុណ្យរំលងនេះ ខ្ញុំចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យអស់ចិត្ដ មុនពេលខ្ញុំរងទុក្ខវេទនា
រីឯពួកបងប្អូនក៏បណ្ដោះលោកប៉ូល និងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាម ហើយពេលទៅដល់ក្រុងនោះ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំធ្លាប់បានទទួលនៅក្នុងចំណោមជនជាតិផ្សេងទៀតដែរ ប៉ុន្ដែខ្ញុំត្រូវបានរាំងរារហូតដល់ពេលនេះ។
ប៉ុន្ដែពេលនេះ នៅក្នុងតំបន់ទាំងនេះ គ្មានកន្លែងណានៅសល់ទៀតឡើយ ម្យ៉ាងទៀត ជាច្រើនឆ្នាំមកហើយដែលខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នា
ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន ប៉ុន្ដែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយ គឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ
ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។
ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។