ដូច្នេះហើយ ខ្ញុំយល់ឃើញថា យើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃ ដែលបានបែរមកឯព្រះជាម្ចាស់ពិបាកឡើយ
១ កូរិនថូស 7:18 - Khmer Christian Bible អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ ព្រះគម្ពីរខ្មែរសាកល តើអ្នកណាត្រូវបានត្រាស់ហៅក្រោយពីទទួលពិធីកាត់ស្បែករួចហើយ? កុំឲ្យអ្នកនោះលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ។ តើអ្នកណាត្រូវបានត្រាស់ហៅដោយមិនបានទទួលពិធីកាត់ស្បែក? កុំឲ្យអ្នកនោះទទួលពិធីកាត់ស្បែកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ អាល់គីតាប នៅពេលអុលឡោះត្រាស់ហៅ បើអ្នកណាម្នាក់ខតាន់រួចហើយ មិនត្រូវលុបបំបាត់ការខតាន់នោះឡើយ បើមិនខតាន់នៅពេលទ្រង់ត្រាស់ហៅ ក៏មិនបាច់ខតាន់ដែរ។ |
ដូច្នេះហើយ ខ្ញុំយល់ឃើញថា យើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃ ដែលបានបែរមកឯព្រះជាម្ចាស់ពិបាកឡើយ
ពេលយើងឮថា មានអ្នកខ្លះនៅក្នុងចំណោមយើង ដែលយើងមិនបានអនុញ្ញាត ពួកគេបានចេញទៅរំខានអ្នករាល់គ្នាដោយពាក្យសំដីដែលធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយ
ព្រោះព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងយើងយល់ឃើញថា មិនគួរដាក់បន្ទុកបន្ថែមលើបងប្អូនទេ លើកលែងតែសេចក្ដីចាំបាច់ទាំងនេះប៉ុណ្ណោះ
នោះមានអ្នកខ្លះពីខាងគណៈផារិស៊ី ដែលជឿបានក្រោកឈរឡើងនិយាយថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកគេ និងបង្គាប់ពួកគេឲ្យកាន់តាមគម្ពីរវិន័យរបស់លោកម៉ូសេ»។
ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។