នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។
១ កូរិនថូស 15:12 - Khmer Christian Bible បើមានការប្រកាសថា ព្រះគ្រិស្ដបានមានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយដូច្នេះថា គ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់? ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះគ្រីស្ទត្រូវគេប្រកាសថា ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ម្ដេចក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយថាគ្មានការរស់ឡើងវិញរបស់មនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ម្តេចបានជាអ្នករាល់គ្នាខ្លះនិយាយថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ អាល់គីតាប ប្រសិនបើយើងប្រកាសថា អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? |
នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។
ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។
ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
ទោះបីខ្ញុំក្ដី ឬអ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អនោះ ហើយអ្នករាល់គ្នាក៏ជឿលើដំណឹងល្អនោះដែរ។
លើកទឹកចិត្តអ្នករាល់គ្នា ហើយពង្រឹងអ្នករាល់គ្នាឲ្យមាំមួនឡើងក្នុងគ្រប់កិច្ចការល្អ និងពាក្យសំដីផង។
ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។