១ កូរិនថូស 14:15 - Khmer Christian Bible ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណ ព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរ ហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណ ព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏អធិស្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយក៏ច្រៀងដោយគំនិតរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋានដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ អាល់គីតាប ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងទូរអាដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងទូរអា ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ |
ហើយព្រះជាម្ចាស់ ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា
បើសេចក្ដីទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ទុច្ចរិតដែរឬ នៅពេលព្រះអង្គដាក់ទោសយើង (គឺខ្ញុំនិយាយតាមបែបមនុស្សទេ)?
ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?
តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬ តើរូបព្រះសំខាន់ឬ?
ដ្បិតបើខ្ញុំអធិស្ឋានជាភាសាចម្លែកអស្ចារ្យ នោះវិញ្ញាណរបស់ខ្ញុំអធិស្ឋានមែន ប៉ុន្ដែគំនិតរបស់ខ្ញុំគ្មានផលផ្លែឡើយ
ប៉ុន្ដែនៅក្នុងក្រុមជំនុំ ខ្ញុំចង់និយាយពាក្យប្រាំម៉ាត់នៅក្នុងគំនិតរបស់ខ្ញុំ ដែលអាចទូន្មានអ្នកដទៃ ជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់។
ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
ទាំងអធិស្ឋាននៅក្នុងព្រះវិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់បែបយ៉ាង ហើយសម្រាប់ការនេះឯង ចូរប្រុងស្មារតីដោយសេចក្ដីព្យាយាមគ្រប់បែបយ៉ាង និងដោយការទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់
តើយ៉ាងដូចម្ដេចដែរ? គឺមិនថាដោយរបៀបណាទេ ទោះបីដោយធ្វើពុត ឬដោយពិតប្រាកដក្ដី ឲ្យតែគេបានប្រកាសអំពីព្រះគ្រិស្ដ នោះខ្ញុំត្រេកអរចំពោះការនេះហើយ រួចខ្ញុំនឹងត្រេកអរតទៅទៀត
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ហើយបង្រៀន និងទូន្មានគ្នាដោយប្រាជ្ញាគ្រប់បែបយ៉ាង ទាំងច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ ព្រមទាំងចម្រៀងខាងវិញ្ញាណថ្វាយព្រះជាម្ចាស់ ដោយអរព្រះគុណព្រះអង្គនៅក្នុងចិត្ដចុះ។
នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកដែរឬ ចូរឲ្យអ្នកនោះអធិស្ឋានចុះ មានអ្នកណាអរសប្បាយដែរឬ ចូរឲ្យអ្នកនោះច្រៀងសរសើរចុះ
រីឯអ្នករាល់គ្នាវិញ បងប្អូនជាទីស្រឡាញ់អើយ! ចូរស្អាងខ្លួនឡើងនៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចុះ