ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។
១ កូរិនថូស 1:14 - Khmer Christian Bible ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុស និងកៃយុសប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំមិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុល និងកៃយុសប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះថា ខ្ញុំមិនបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាមួយ ក្នុងពួកអ្នករាល់គ្នាទេ បានធ្វើឲ្យតែគ្រីសប៉ុល នឹងកៃយុសប៉ុណ្ណោះ អាល់គីតាប ខ្ញុំសូមអរគុណអុលឡោះ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ |
ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។
រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
ដូច្នេះគ្មានអ្នកណាម្នាក់អាចនិយាយបានថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះខ្ញុំឡើយ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត
ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលតែងតែនាំយើងចូលក្នុងក្បួនជ័យជម្នះរបស់ព្រះគ្រិស្ដជានិច្ច ហើយព្រះអង្គសាយភាយក្លិនដែលនាំឲ្យស្គាល់ព្រះអង្គ នៅគ្រប់ទីកន្លែងតាមរយៈយើង
ហើយអរព្រះគុណព្រះជាម្ចាស់ជាព្រះវរបិតាជានិច្ចសម្រាប់គ្រប់ការទាំងអស់ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង
ចូរឲ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ដគ្រប់គ្រងនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីនោះឯង ហើយចូរអរព្រះគុណផង។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាពាក្យសំដី ឬការប្រព្រឹត្ដិក្ដី ចូរធ្វើការទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូចុះ ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាតាមរយៈព្រះអង្គ។
ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។
ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ
ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ទាំងនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ