លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ
វិវរណៈ 2:19 - Khmer Christian Bible យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត ព្រះគម្ពីរខ្មែរសាកល យើងស្គាល់កិច្ចការរបស់អ្នក ទាំងស្គាល់សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថាកិច្ចការក្រោយៗរបស់អ្នក ប្រសើរជាងកិច្ចការដំបូងទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "យើងស្គាល់កិច្ចការដែលអ្នកធ្វើ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ ការអត់ធ្មត់របស់អ្នកហើយ គឺថា កិច្ចការដែលអ្នកធ្វើចុងក្រោយនេះ ច្រើនលើសជាងមុនទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ យើងដឹងថា អ្នកមានចិត្តស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្តព្យាយាម។ យើងដឹងទៀតថា អំពើដែលអ្នកប្រព្រឹត្តថ្មីៗនេះមានចំនួនច្រើនលើសមុនទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្ដីស្រឡាញ់ សេចក្ដីជំនួយ សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត អាល់គីតាប “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះ ហើយយើងដឹងថា អ្នកមានចិត្ដស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្ដព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្ដថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។ |
លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ
មែកទាំងឡាយណាដែលនៅជាប់នឹងខ្ញុំ ប៉ុន្ដែមិនបង្កើតផលផ្លែ នោះព្រះអង្គក៏កាត់ចោល រីឯមែកទាំងឡាយណាដែលបង្កើតផលផ្លែ នោះព្រះអង្គក៏លួសវា ដើម្បីឲ្យបង្កើតផលកាន់តែច្រើនឡើង។
លើសពីសេចក្ដីទាំងអស់នេះ ចូរពាក់សេចក្ដីស្រឡាញ់ដែលនាំឲ្យមានការរួបរួមគ្នាយ៉ាងគ្រប់លក្ខណ៍ចុះ។
ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។
បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការស័ក្តសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នាចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត
មុនដំបូងបង្អស់ ចូរឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្ដ ព្រោះសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនទៅលើការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបន្ថែមសេចក្ដីស្រឡាញ់ទៅលើសេចក្ដីស្រឡាញ់ជាបងប្អូន
ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់គ្នាបានចម្រើនឡើងខាងឯព្រះគុណ និងខាងឯការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងទាំងនៅពេលឥឡូវនេះ និង រហូតអស់កល្បជានិច្ច អាម៉ែន។
យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ
យើងស្គាល់សេចក្ដីវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្ដែអ្នកជាអ្នកមានវិញ ហើយយើងស្គាល់ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរ ប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។