ហើយសាកសពរបស់ពួកគេនៅតាមផ្លូវក្នុងទីក្រុងដ៏ធំនោះ ដែលខាងវិញ្ញាណហៅថា ក្រុងសូដុម និងស្រុកអេស៊ីព្ទ ជាកន្លែងដែលបានឆ្កាងព្រះអម្ចាស់របស់ពួកគេ។
វិវរណៈ 18:10 - Khmer Christian Bible ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។ ព្រះគម្ពីរខ្មែរសាកល ដោយភ័យខ្លាចចំពោះការឈឺចាប់របស់នាង ពួកគេក៏ឈរពីចម្ងាយ ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! បាប៊ីឡូនក្រុងដ៏ធំ ជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានមកដល់ក្នុងមួយរំពេច!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងឈរពីចម្ងាយ ដោយខ្លាចសេចក្ដីវេទនារបស់ក្រុងនេះ ហើយពោលថា៖ «វេទនាហើយ! វេទនាហើយ! ក្រុងបាប៊ីឡូនដ៏ធំ ហើយខ្លាំងពូកែអើយ! ដ្បិតសេចក្ដីជំនុំជម្រះបានធ្លាក់មកលើអ្នកតែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្តរាយអស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជំរះឯងបានសំរេចក្នុងខណតែ១ម៉ោងទេ។ អាល់គីតាប ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្ដរាយអស់”។ |
ហើយសាកសពរបស់ពួកគេនៅតាមផ្លូវក្នុងទីក្រុងដ៏ធំនោះ ដែលខាងវិញ្ញាណហៅថា ក្រុងសូដុម និងស្រុកអេស៊ីព្ទ ជាកន្លែងដែលបានឆ្កាងព្រះអម្ចាស់របស់ពួកគេ។
មានទេវតាមួយរូបទៀត ជាទេវតាទីពីរបានមកតាមក្រោយ រួចបន្លឺឡើងថា៖ «រលំហើយ រលំហើយ ក្រុងបាប៊ីឡូនដ៏ធំ ដែលបានឲ្យជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ខ្លួន»។
ទីក្រុងដ៏ធំនោះបានបែកចេញជាបីផ្នែក ហើយទីក្រុងរបស់ជនជាតិទាំងឡាយក៏ដួលរលំ។ ព្រះជាម្ចាស់នឹកចាំពីក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ដើម្បីឲ្យពែងស្រានៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គដល់ក្រុងនោះ។
ស្នែងដប់ដែលអ្នកឃើញនោះ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានរាជ្យនៅឡើយ ប៉ុន្ដែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចរយៈពេលមួយម៉ោងជាមួយសត្វសាហាវនោះ
ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?»
ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
ពេលនោះ មានទេវតាដ៏ខ្លាំងពូកែមួយរូបបានលើកថ្មមួយដុំដូចជាថ្មត្បាល់កិនមួយយ៉ាងធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងនិយាយថា៖ «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ នឹងត្រូវបានទម្លាក់យ៉ាងខ្លាំងដូច្នេះដែរ ក៏គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
ហេតុនេះបានជាគ្រោះកាចរបស់ក្រុងនោះនឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ ទុក្ខព្រួយ និងគ្រោះអត់ឃ្លាន ហើយក្រុងនោះនឹងត្រូវដុតដោយភ្លើង ដ្បិតព្រះអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គខ្លាំងពូកែ។