Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:8 - Khmer Christian Bible

8 ហើយ​សាកសព​របស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ដ៏​ធំ​នោះ​ ដែល​ខាង​វិញ្ញាណ​ហៅ​ថា​ ក្រុង​សូដុម​ និង​ស្រុក​អេស៊ីព្ទ​ ជា​កន្លែង​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 សាកសព​របស់​ពួកគេ​នឹងត្រូវទុកចោល​នៅតាម​ផ្លូវ​នៃ​ក្រុង​ដ៏ធំ ដែល‍ខាងវិញ្ញាណ​ហៅថា សូដុម និង​អេហ្ស៊ីប ជា​កន្លែងដែល​ព្រះអម្ចាស់​របស់​ពួកគេ​ត្រូវគេ​ឆ្កាង​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សាក​សព​អ្នក​ទាំង​ពីរ​នឹង​ដេក​នៅ​តាម​ផ្លូវ ក្នុង​ទី​ក្រុង​ធំ​ដែល​មាន​ឈ្មោះ​ជា​និមិត្ត​រូប​ថា «សុដុម» និង «អេស៊ីព្ទ» ជា​ក្រុង​ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ត‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ខ្មោច​គេ​ទាំង​២​នាក់ នឹង​ដេក​នៅ​ផ្លូវ​ទី​ក្រុង​ធំ ដែល​ខាង​ព្រលឹង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុំម ហើយ​ស្រុក​អេស៊ីព្ទ គឺ​នៅ​ក្រុង​នេះ​ឯង ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​នៃ​អ្នក​ទាំង​២​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ដ‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​អ៊ីសា‌ជាអម្ចាស់​របស់​អ្នក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង




វិវរណៈ 11:8
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត។​


ហើយ​គាត់​ក៏​ដួល​លើ​ដី​ ពេល​នោះ​គាត់​ឮ​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «សុល​អើយ!​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?»​


ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ត្រូវ​រងទុក្ខ​នៅ​ក្រៅ​ទ្វារ​ក្រុង​ដែរ​ ដើម្បី​ញែក​ប្រជារាស្ដ្រ​ជា​បរិសុទ្ធ​ដោយ​ឈាម​របស់​ព្រះអង្គ


ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​ អ្នក​ទាំង​នោះ​មិន​អាច​ប្រែចិត្ត​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​ ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី​ ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។​


បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


ដូច​ជា​ក្រុង​សូដុម​ ក្រុង​កូម៉ូរ៉ា​ និង​ក្រុង​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​នោះ​ដែរ​ ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ហើយ​ដេញ​តាម​ចំណង់​រួមភេទ​ខុស​ធម្មតា​ ដូច​ជា​ពួក​ទេវតា​ទាំង​នោះដែរ​ ពួក​គេ​ត្រលប់​ជា​គំរូ​អំពី​ការ​ទទួល​ទណ្ឌកម្ម​នៅ​ក្នុង​ភ្លើង​អស់កល្ប​ជានិច្ច។​


នៅ​វេលា​នោះ​ មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​ រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។​


មាន​មនុស្ស​មក​ពី​បណ្ដា​ជនជាតិ​ បណ្ដា​កុលសម្ព័ន្ធ​ បណ្ដា​ភាសា​ និង​បណ្ដា​ប្រទេស​ទាំងឡាយ​នឹង​មើល​សាកសព​របស់​ពួកគេ​អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​សាកសព​របស់​ពួកគេ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។​


ឯ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នោះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​បញ្ជាន់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ ហើយ​មាន​ឈាម​ចេញ​ពី​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នោះ​ឡើង​ដល់​បង្ហៀរ​សេះ​ចម្ងាយ​មួយពាន់​ប្រាំមួយរយ​ស្ដេឌៀ។​


មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​


ទី​ក្រុង​ដ៏​ធំ​នោះ​បាន​បែក​ចេញ​ជា​បី​ផ្នែក​ ហើយ​ទី​ក្រុង​របស់​ជនជាតិ​ទាំងឡាយ​ក៏​ដួល​រលំ។​ ព្រះជាម្ចាស់​នឹកចាំ​ពី​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ដើម្បី​ឲ្យ​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា៖​ «ចូរ​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន​


រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​


ហើយ​នៅ​លើ​ថ្ងាស​របស់​នាង​មាន​សរសេរ​ឈ្មោះ​ ជា​សេចក្ដី​អាថ៌កំបាំង​ថា «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ជា​ម្ដាយ​របស់​ពួក​ស្រ្ដី​ពេស្យា​ និង​អំពើ​គួរ​ស្អប់ខ្ពើម​នៅ​ផែនដី»។​


ពួកគេ​ឈរ​ពី​ចម្ងាយ​ ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ និង​ជា​ក្រុង​ដ៏​ខ្លាំង​ពូកែ​អើយ!​ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​អ្នក​បាន​សម្រេច​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង»។​


ហើយ​ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «តើ​មាន​ក្រុង​ណា​ដូច​ជា​ក្រុង​ដ៏​ធំ​នេះ?»​


ទេវតា​នោះស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ ជា​ក្រុង​ដ៏​ធំ!​ ជា​ក្រុង​ដែល​បាន​ត្រលប់​ជា​ទី​ជម្រក​របស់​ពួក​អារក្ស​ និង​ជា​សំបុក​របស់​អស់​ទាំង​វិញ្ញាណ​អាក្រក់​ ព្រមទាំង​ជា​សំបុក​របស់​អស់​ទាំង​សត្វ​ស្លាប​ដ៏​អសោច​ និង​អស់​ទាំង​សត្វ​សាហាវ​ដ៏​អសោច​គួរ​ឲ្យ​ស្អប់​ខ្ពើម​


ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​


ហើយ​នៅ​ក្នុង​អ្នក​ក៏​ឃើញ​មាន​ឈាម​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ផែនដី»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម