យ៉ូហាន 15:20 - Khmer Christian Bible ប៉ុន្ដែចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ បើគេបានបៀតបៀនខ្ញុំទៅហើយ នោះគេមុខជាបៀតបៀនអ្នករាល់គ្នាដែរ បើគេកាន់តាមពាក្យរបស់ខ្ញុំ នោះគេមុខជាកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ ព្រះគម្ពីរខ្មែរសាកល ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា "បាវបម្រើមិនមែនធំជាងចៅហ្វាយឡើយ"។ ប្រសិនបើគេបានបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ គេក៏នឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ អាល់គីតាប ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ |
ពួកគេទូលព្រះអង្គថា៖ «យើងអាចទទួលបាន» ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលបានមែន
លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង
សិស្សមិនដែលលើគ្រូទេ ប៉ុន្ដែសិស្សគ្រប់គ្នាដែលបានទទួលការបង្វឹកពេញលេញ នោះនឹងត្រលប់ដូចជាគ្រូរបស់គេ។
រីឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គនៅឯណា ត្រូវតែប្រាប់ឲ្យពួកគេដឹង ដើម្បីពួកគេចាប់ព្រះអង្គ។
ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅដែរ
ហេតុនេះហើយ ពួកជនជាតិយូដាបានបៀតបៀនព្រះយេស៊ូ ដោយសារតែព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។
ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។
ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។
ដូច្នេះពួកគេក៏រើសដុំថ្មដើម្បីគប់ព្រះយេស៊ូ ប៉ុន្ដែព្រះអង្គបានបំបាំងកាយយាងចេញពីព្រះវិហារ។
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
យើងធ្វើការចិញ្ចឹមជីវិតដោយដៃរបស់ខ្លួន យើងឲ្យពរគេ ពេលគេជេរ យើងស៊ូទ្រាំ ពេលគេបៀតបៀន
ត្រូវគេបៀតបៀន ប៉ុន្ដែមិនទាន់ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។
ពួកគេបានសម្លាប់ព្រះអម្ចាស់យេស៊ូ និងពួកអ្នកនាំព្រះបន្ទូល ព្រមទាំងបៀតបៀនយើងទៀតផង។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេ ហើយទាស់នឹងមនុស្សទាំងអស់
ហើយអស់អ្នកដែលចង់រស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ ក៏នឹងត្រូវគេបៀតបៀនដែរ