| លូកា 6:40 - Khmer Christian Bible40 សិស្សមិនដែលលើគ្រូទេ ប៉ុន្ដែសិស្សគ្រប់គ្នាដែលបានទទួលការបង្វឹកពេញលេញ នោះនឹងត្រលប់ដូចជាគ្រូរបស់គេ។សូមមើលជំពូក ព្រះគម្ពីរខ្មែរសាកល40 សិស្សមិនលើគ្រូទេ ប៉ុន្តែអស់អ្នកដែលទទួលការហ្វឹកហាត់ពេញលេញហើយ នោះនឹងបានដូចគ្រូរបស់ខ្លួន។សូមមើលជំពូក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 សិស្សមិនលើសជាងគ្រូទេ តែគ្រប់គ្នាដែលបានទទួលការហ្វឹកហាត់ពេញលេញ នោះនឹងបានដូចគ្រូដែរ។សូមមើលជំពូក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាចស្មើនឹងគ្រូបាន។សូមមើលជំពូក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរសូមមើលជំពូក អាល់គីតាប40 ពុំដែលមានសិស្សណាធំជាងតួនឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងតួនបាន។សូមមើលជំពូក | 
វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីធ្វើឲ្យមនុស្សម្នាក់ត្រលប់ជាអ្នកកាន់សាសនា រួចពេលគេត្រលប់ជាអ្នកកាន់សាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេត្រលប់ជាអ្នកធ្លាក់នរក លើសអ្នករាល់គ្នាទ្វេដង