ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។
ម៉ាថាយ 10:34 - Khmer Christian Bible ចូរកុំគិតថា ខ្ញុំមកដើម្បីនាំយកក្ដីសុខសាន្ដមកផែនដីឡើយ ខ្ញុំមិនបានមកដើម្បីនាំក្ដីសុខសាន្ដទេ គឺនាំដាវវិញ ព្រះគម្ពីរខ្មែរសាកល “កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ អាល់គីតាប «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្ដិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្ដិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ |
ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។
ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
[ពេលលោកប៉ូលនិយាយសេចក្ដីនេះរួច ពួកជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង]។
នោះមានសេះមួយទៀតមក មានសម្បុរក្រហម ហើយអ្នកជិះនៅលើវាបានទទួលអំណាចដកយកសេចក្ដីសុខសាន្ដចេញពីផែនដី និងធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយគាត់បានទទួលដាវមួយយ៉ាងធំ។