ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
ម៉ាថាយ 10:18 - Khmer Christian Bible ហើយដោយព្រោះខ្ញុំ គេនឹងប្រគល់អ្នករាល់គ្នាទៅចំពោះមុខពួកអជ្ញាធរ និងស្ដេច ដើម្បីធ្វើបន្ទាល់ដល់ពួកគេ និងដល់សាសន៍ដទៃ។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យពួកលោក និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ហើយនឹងពួកសាសន៍ដទៃដែរ អាល់គីតាប គេនឹងបញ្ជូនអ្នករាល់គ្នា ទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ពេលនោះ ជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាព ឲ្យពួកគេ និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។ |
ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
ប៉ុន្ដែពេលគេប្រគល់អ្នករាល់គ្នាទៅ ចូរកុំព្រួយបារម្ភថាត្រូវនិយាយអ្វី ឬនិយាយបែបណាឲ្យសោះ ព្រោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នានូវអ្វី ដែលអ្នករាល់គ្នាត្រូវនិយាយនៅវេលានោះ
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់រឿងនេះដល់អ្នកណាឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយដែលលោកម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់មនុស្សទាំងឡាយ»។
ប៉ុន្ដែអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន ពីព្រោះពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាកំពូល រួចគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង និងស្ដេច ដោយព្រោះខ្ញុំ
ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ហើយជាអ្នករួមចំណែកជាមួយអ្នករាល់គ្នានៅក្នុងព្រះយេស៊ូ គឺនៅក្នុងសេចក្ដីវេទនា នៅក្នុងនគរ និងនៅក្នុងការស៊ូទ្រាំ។ ខ្ញុំបាននៅលើកោះប៉ាត់ម៉ុសដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។
កាលអ្នកទាំងនេះធ្វើបន្ទាល់របស់ខ្លួនចប់ហើយ មានសត្វសាហាវឡើងពីទីជម្រៅមកច្បាំងជាមួយពួកគេ ក៏ឈ្នះពួកគេ ហើយសម្លាប់ពួកគេផង
ពេលកូនចៀមបកត្រាទីប្រាំ ខ្ញុំក៏ឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងរបស់ពួកអ្នកដែលគេបានសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយព្រោះសេចក្ដីបន្ទាល់ដែលពួកគេបានប្រកាន់យក