ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
ម៉ាកុស 6:9 - Khmer Christian Bible តែត្រូវពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ» ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឲ្យពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ អាល់គីតាប ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឲ្យសោះ»។ |
ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ដ ប៉ុន្ដែព្រះអង្គដែលមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងដោះស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ចូរស្នាក់នៅផ្ទះដែលអ្នករាល់គ្នាបានចូលរហូតដល់ចាកចេញពីទីនោះ
ព្រះអង្គបង្គាប់ពួកគេថា៖ «ពេលធ្វើដំណើរ ក្រៅពីឈើច្រត់ កុំយកអ្វីទៅជាមួយឲ្យសោះ គឺមិនត្រូវយកនំបុ័ង ថង់យាម និងដាក់លុយនៅក្នុងខ្សែក្រវាត់ឡើយ
ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាម រួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវ ហើយមកតាមខ្ញុំចុះ»