ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
ភីលីព 2:5 - Khmer Christian Bible ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នា ដ្បិតនេះជាគំនិតរបស់ព្រះគ្រីស្ទយេស៊ូវដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្តយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ អាល់គីតាប អាល់ម៉ាហ្សៀសអ៊ីសាមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។ |
ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នកដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា
គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
ខ្ញុំបានបង្ហាញអ្នករាល់គ្នាសព្វគ្រប់ហើយថា អ្នករាល់គ្នាត្រូវខំធ្វើការដូច្នេះដែរ ដើម្បីជួយអ្នកទន់ខ្សោយ ព្រមទាំងនឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ ដែលព្រះអង្គបានមានបន្ទូលថា ការដែលឲ្យ មានពរច្រើនជាងការដែលទទួល»។
ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះ កុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។
ព្រោះសូម្បីតែព្រះគ្រិស្ដ ព្រះអង្គក៏មិនបានផ្គាប់ព្រះហឫទ័យព្រះអង្គផ្ទាល់ដែរ គឺដូចមានសេចក្ដីចែងទុកថា៖ «ដំណៀលរបស់ពួកអ្នកដៀលត្មះព្រះអង្គបានធ្លាក់មកលើខ្ញុំវិញ»
ឥឡូវនេះ សូមព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ដប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែមួយតាមរយៈព្រះគ្រិស្ដយេស៊ូ
ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
ខ្ញុំប៉ូល និងធីម៉ូថេជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ ជូនចំពោះពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកអ្នកមើលខុសត្រូវ និងពួកអ្នកជំនួយនៅក្រុងភីលីព
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ
ដូច្នេះ ដោយព្រះគ្រិស្ដបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវពាក់គ្រឿងសឹកផ្ទាល់ទាំងមានគំនិតដូច្នោះដែរ ព្រោះអ្នកដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះឈប់ពាក់ព័ន្ធនឹងបាបទៀតហើយ
គឺអ្នកណាដែលនិយាយថា ខ្លួននៅក្នុងព្រះអង្គ អ្នកនោះត្រូវរស់នៅដូចព្រះអង្គរស់នៅដែរ។