ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយ ពួកគេក៏គប់គាត់នឹងដុំថ្ម រីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេនៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។
កិច្ចការ 9:1 - Khmer Christian Bible នៅពេលនោះ លោកសុលនៅតែក្ដៅគគុកក្នុងការគំរាមកំហែង និងការសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ ដូច្នេះគាត់ក៏ទៅជួបសម្ដេចសង្ឃ ព្រះគម្ពីរខ្មែរសាកល ពេលនោះ សូលនៅតែបញ្ចេញពាក្យគំរាមសម្លាប់ចំពោះពួកសិស្សរបស់ព្រះអម្ចាស់។ គាត់ចូលទៅជួបមហាបូជាចារ្យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ លោកសុលនៅតែគំរាមកំហែង និងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់។ គាត់បានចូលជួបសម្ដេចសង្ឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្ស*របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសុល គាត់នៅតែបញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ អាល់គីតាប នៅពេលនោះ លោកសូលគិតតែពីគំរាម កំហែង និងសម្លាប់សិស្សរបស់អ៊ីសាជាអម្ចាស់ជានិច្ច។ គាត់ទៅជួបមូស្ទី |
ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយ ពួកគេក៏គប់គាត់នឹងដុំថ្ម រីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេនៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។
រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។
ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់
អ្នករាល់គ្នាបានឮអំពីកិរិយារបស់ខ្ញុំ កាលនៅក្នុងសាសនាយូដារួចមកហើយ គឺខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងបំផុត ទាំងបំផ្លាញក្រុមជំនុំទៀតផង។
រីឯខាងភាពប្ដូរផ្ដាច់ ខ្ញុំជាអ្នកបៀតបៀនក្រុមជំនុំ ខាងសេចក្ដីសុចរិតក្នុងគម្ពីរវិន័យវិញ ខ្ញុំជាអ្នកដែលឥតបន្ទោសបានឡើយ។
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។