ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព»
កិច្ចការ 25:14 - Khmer Christian Bible កាលស្ដេចស្នាក់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ប្រាប់ស្ដេចអំពីរឿងក្ដីរបស់លោកប៉ូលថា៖ «មានបុរសម្នាក់ជាអ្នកទោសដែលលោកភេលីចទុកឲ្យនៅជាប់ឃុំ ព្រះគម្ពីរខ្មែរសាកល ដោយសារពីរនាក់នោះស្នាក់នៅទីនោះជាច្រើនថ្ងៃ ភេស្ទុសក៏រៀបរាប់ទូលស្ដេចអំពីរឿងទាក់ទងនឹងប៉ូលថា៖ “មានបុរសម្នាក់ដែលភេលីចទុកឲ្យនៅជាអ្នកទោស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលពីរឿងលោកប៉ុលថ្វាយស្តេចថា៖ «លោកភេលីចបានទុកអ្នកទោសម្នាក់ឲ្យជាប់ឃុំនៅទីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ អាល់គីតាប ដោយស្ដេចនៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ជម្រាបស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ |
ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព»
កាលចូលដល់ក្រុងសេសារាហើយ ពលសេះក៏ប្រគល់សំបុត្រឲ្យលោកអភិបាល ព្រមទាំងបង្ហាញខ្លួនលោកប៉ូលដល់គាត់ដែរ។
លុះពីរឆ្នាំកន្លងផុតទៅ កាលលោកព័រគាសភេស្ទុសបានមកទទួលមុខតំណែងជំនួសលោកភេលីច ហើយលោកភេលីចចង់យកចិត្ដពួកជនជាតិយូដា ក៏ទុកលោកប៉ូលឲ្យជាប់គុកតទៅទៀត។