ពាក្យនោះក៏គាប់ព្រះហឫទ័យដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
២ សាំយូអែល 17:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទូលបង្គំនឹងនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ ទុកដូចជាប្រពន្ធវិលមករកប្ដីរបស់ខ្លួននៅឯផ្ទះ។ ព្រះករុណាស្វែងរកតែជីវិតមនុស្សម្នាក់ប៉ុណ្ណោះ ឯមនុស្សទាំងអស់នឹងបានសេចក្ដីសុខ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ទូលបង្គំនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ។ ដូច្នេះ អ្នកដែលព្រះករុណាចង់កម្ចាត់នោះនឹងត្រូវសុគត ហើយប្រជាជនទាំងមូលនឹងវិលមករស់នៅជាមួយព្រះករុណា ដោយសុខសាន្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ យ៉ាងនោះ បណ្តាជនទាំងអស់គ្នានឹងបានសេចក្ដីសុខហើយ អាល់គីតាប បន្ទាប់មក ខ្ញុំនាំប្រជាជនទាំងអស់មកជូនស្តេចវិញ។ ដូច្នេះ អ្នកដែលស្តេចចង់កំចាត់នោះនឹងត្រូវស្លាប់ ហើយប្រជាជនទាំងមូល នឹងវិលមករស់នៅជាមួយស្តេច ដោយសុខសាន្ត»។ |
ពាក្យនោះក៏គាប់ព្រះហឫទ័យដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
នោះអ័ប៊ីនើរទូលទៅដាវីឌថា៖ «ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកជួបព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ»។ ដូច្នេះ ដាវីឌបានឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា គ្មានសេចក្ដីសុខសោះ សម្រាប់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។
ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
គេបានមើលរបួសរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។