ដូច្នេះ អាំណូនក៏ដេក ហើយក្លែងធ្វើជាឈឺ ពេលស្តេចបានយាងមកសួរ អាំណូនទូលថា៖ «សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំពីរនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានបរិភោគពីដៃនាង»។
២ សាំយូអែល 13:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌបានចាត់គេឲ្យទៅដំណាក់ ប្រាប់នាងតាម៉ារថា៖ «ចូរទៅដំណាក់អាំណូនបងរបស់ឯង ហើយរៀបចំ ម្ហូបឲ្យបងបរិភោគផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូនជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌក៏ចាត់គេឲ្យទៅឯដំណាក់ ប្រាប់នាងតាម៉ារថា ចូរឯងទៅឯដំណាក់អាំណូនជេដ្ឋាឯង ហើយធ្វើនំឲ្យវាចុះ អាល់គីតាប ស្តេចទតចាត់គេឲ្យទៅប្រាប់នាងតាម៉ារ នៅឯដំណាក់របស់នាងថា៖ «ចូរទៅដំណាក់អាំណូន ជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងពិសាផង»។ |
ដូច្នេះ អាំណូនក៏ដេក ហើយក្លែងធ្វើជាឈឺ ពេលស្តេចបានយាងមកសួរ អាំណូនទូលថា៖ «សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំពីរនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានបរិភោគពីដៃនាង»។
ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូន ដែលកំពុងផ្ទំ។ នាងក៏យកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។
ព្រះបាទដាវីឌបានសង់ដំណាក់ផ្ទាល់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែងសម្រាប់ហិបរបស់ព្រះ គឺបានដំឡើងត្រសាលសម្រាប់ហិបនោះ។