ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​សួរ​ទៀត​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ? សូម​ប្រាប់​ខ្ញុំ​មើល៍!» គាត់​ជម្រាប​ថា៖ «កង‌ទ័ព​បាន​រត់​ចេញ​ពី​សមរភូមិ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​ស្តេច​សូល និង​យ៉ូណាថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​សួរ​ថា ចុះ​យ៉ាង​ដូច​ម្តេច​ទៅ សូម​ប្រាប់​ខ្ញុំ​ផង គាត់​ជំរាប​ថា ពួក​បណ្តា‌ទ័ព​បាន​រត់​ពី​ចំបាំង​ចេញ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​សូលនឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ក៏​បាន​សុគត​ហើយ

សូមមើលជំពូក

អាល់គីតាប

ទត​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រ‌អែល​បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ជា​កូន ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 1:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​សួរ​ថា៖ «តើ​អ្នក​មក​ពី​ណា?» គាត់​ជម្រាប​ថា៖ «ខ្ញុំ​បាន​រត់​ចេញ​ពី​ជំរំ​អ៊ីស្រា‌អែល»។


រួច​ដាវីឌ​សួរ​យុវជន​ដែល​នាំ​ដំណឹង​មក​ជម្រាប​នោះ​ថា៖ «ម្តេច​បាន​ជា​អ្នក​ដឹង​ថា ស្តេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ បាន​សុគត?»


ពេល​មាន​ម្នាក់​មក​ប្រាប់​យើង​ពី​ស្តេច​សូល​បាន​សុគត​ហើយ ដោយ​ស្មាន​ថា ខ្លួន​នាំ​ដំណឹង​ល្អ​ណា​មួយ​មក​ប្រាប់​ដល់​យើង នោះ​យើង​បាន​ចាក់​សម្លាប់​វា នៅ​ត្រង់​ស៊ីក‌ឡាក់​ទៅ ទុក​ជា​រង្វាន់​ដល់​វា ដោយ​ព្រោះ​ដំណឹង​ដែល​នាំ​មក​នោះ។


បុរស​នោះ​ជម្រាប​ថា៖ «គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចម្បាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ» អេលី​សួរ​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?»