Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បុរស​នោះ​ជម្រាប​ថា៖ «គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចម្បាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ» អេលី​សួរ​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បុរស​នោះ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាង‌ម៉េច​ទៅ​ហើយ​កូន​អើយ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អ្នក​នោះ​ជំរាប​ថា គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចំបាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង អេលី​សួរ​ថា កូន​អើយ ចុះ​តើ​យ៉ាង​ដូច​ម្តេច​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បុរស​នោះ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​សួរ​ទៀត​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ? សូម​ប្រាប់​ខ្ញុំ​មើល៍!» គាត់​ជម្រាប​ថា៖ «កង‌ទ័ព​បាន​រត់​ចេញ​ពី​សមរភូមិ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​ស្តេច​សូល និង​យ៉ូណាថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ»។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អេកាន​ថា៖ «កូន​អើយ ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​ចំពោះ​ព្រះ‌អង្គ​ទៅ។ អ្វីដែលអ្នក​បាន​ធ្វើ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់​នឹង​ខ្ញុំ​ឡើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ម្តង​ទៀត៖ «នែ​សាំយូ‌អែល» រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» តែ​អេលី​ឆ្លើយ​ថា៖ «កូន​អើយ ខ្ញុំ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ»។


អ្នក​នាំ​ដំណឹង​នោះ​ក៏​ឆ្លើយ​ថា៖ «ពួក​អ៊ីស្រា‌អែល​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​ពីរ​នាក់​ក៏​ស្លាប់​ដែរ ហើយ​ហិប​នៃ​ព្រះ ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម