«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។
២ របាក្សត្រ 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះបិតាទ្រង់ នឹងនឹមយ៉ាងធ្ងន់ ដែលទ្រង់បានដាក់លើយើងខ្ញុំបានស្រាលចេញ នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់ អាល់គីតាប «ឪពុករបស់ស្តេចបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះសូមស្តេចមេត្តាសំរាលនឹមដ៏ធ្ងន់ ដែលឪពុករបស់ស្តេច បានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។ |
«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។
ពួកយូដា និងពួកអ៊ីស្រាអែល មានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ពួកគេតែងតែបរិភោគ ហើយលេងសប្បាយ។
ពួកយូដា និងពួកអ៊ីស្រាអែល រស់នៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្ម។
ទ្រង់ក៏មានមនុស្សប្រាំពីរម៉ឺននាក់ទៀត សម្រាប់លីសែង និងមានប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ។
តែពួកកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនមិនបានយកគេធ្វើជាអ្នកបម្រើទេ គឺជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចម្បាំង និងពួកទ័ពសេះ។
គេបានចាត់មនុស្សឲ្យទៅហៅលោកមក រួចយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖
ទ្រង់មានរាជឱង្ការថា៖ «ចាំបីថ្ងៃទៀត សូមត្រឡប់មកជួបយើងវិញ» ប្រជាជនទាំងឡាយក៏នាំគ្នាចេញទៅ។
លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ឡើងទៅដល់ព្រះ។
យើងបានក្រោធចំពោះប្រជារាស្ត្ររបស់យើង ក៏បានឲ្យមត៌កយើងត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់អ្នក ឯអ្នកមិនបានអាណិតមេត្តាដល់គេទេ អ្នកបានដាក់នឹមអ្នកទៅលើពួកចាស់ៗយ៉ាងធ្ងន់។
គេចងបន្ទុកយ៉ាងធ្ងន់ ដែលពិបាកនឹងទទួល ហើយដាក់លើស្មាមនុស្ស តែខ្លួនគេមិនទាំងព្រមលើកម្រាមដៃជួយសម្រាលបន្ទុកនោះផង។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។