បន្ទាប់មក លោកអ័ប្រាហាំក៏វិលទៅរកក្មេងបម្រើរបស់លោកវិញ ហើយគេក្រោកឡើង ដើរជាមួយគ្នាទៅក្រុងបៀរ-សេបា រួចលោកអ័ប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរ-សេបានោះទៅ។
១ សាំយូអែល 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំងពីរនោះ ជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសច្បងរបស់លោកឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំង២នោះ ជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា អាល់គីតាប កូនប្រុសច្បងរបស់គាត់ឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។ |
បន្ទាប់មក លោកអ័ប្រាហាំក៏វិលទៅរកក្មេងបម្រើរបស់លោកវិញ ហើយគេក្រោកឡើង ដើរជាមួយគ្នាទៅក្រុងបៀរ-សេបា រួចលោកអ័ប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរ-សេបានោះទៅ។
លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។
កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។
កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។