ហើយព្រះយេហូវ៉ាមានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
១ សាំយូអែល 28:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងប្រគល់ព្រះករុណា ព្រមទាំងអ៊ីស្រាអែល ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែក ព្រះករុណា ព្រមទាំងបុត្រារបស់ព្រះករុណា នឹងទៅជួបទូលបង្គំនៅស្ថានមនុស្សស្លាប់ ហើយព្រះអម្ចាស់នឹងប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃពួកភីលីស្ទីន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់នៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។ អាល់គីតាប អុលឡោះតាអាឡានឹងប្រគល់ស្តេច ព្រមទាំងអ៊ីស្រអែល ទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែកស្តេច ព្រមទាំងបុត្រារបស់ស្តេចនឹងទៅជួបខ្ញុំនៅក្នុងផ្នូរខ្មោចហើយអុលឡោះតាអាឡា នឹងប្រគល់កងទ័ពអ៊ីស្រអែល ទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន»។ |
ហើយព្រះយេហូវ៉ាមានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
នោះមីកាយ៉ាទូលថា៖ «ប្រសិនបើទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ» រួចគាត់ថែមពាក្យនេះថា៖ «ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ»។
នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត។
មើល៍ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យព្រឹលធ្លាក់មកយ៉ាងខ្លាំង ដែលតាំងពីស្រុកអេស៊ីព្ទកកើតមក រហូតដល់ពេលនេះ មិនដែលមានបែបនេះឡើយ។
កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។
កាលអាណានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏មានការស្ញែងខ្លាច។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាចេះតែប្រព្រឹត្តអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចរបស់អ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះ ស្ដេចសូលសោយរាជ្យបានមួយឆ្នាំហើយ»។
រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។