នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។
១ សាំយូអែល 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកអែលកាណាក៏វិលត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ តែទុកកូនតូចឲ្យនៅធ្វើការងារថ្វាយព្រះយេហូវ៉ាជាមួយសង្ឃអេលី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអែលកាណាក៏វិលទៅផ្ទះរបស់គាត់នៅភូមិរ៉ាម៉ាវិញ រីឯកុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ ជាមួយលោកបូជាចារ្យអេលី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពីនោះហើយ អែលកាណាក៏ត្រឡប់វិលទៅឯផ្ទះនៅរ៉ាម៉ាវិញ តែឯកូនតូចបាននៅធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះអេលីដ៏ជាសង្ឃ។ អាល់គីតាប បន្ទាប់មក លោកអែលកាណាក៏វិលទៅផ្ទះរបស់គាត់នៅភូមិរ៉ាម៉ាវិញ រីឯកុមារសាំយូអែលនៅបម្រើអុលឡោះតាអាឡា ជាមួយអ៊ីមុាំអេលី។ |
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។
ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។
ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។
កុមារសាំយូអែលតែងតែបំពេញការងារនៅចំពោះព្រះយេហូវ៉ា ដោយពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។
កុមារសាំយូអែលធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខលោកអេលី។ នៅគ្រានោះព្រះយេហូវ៉ាកម្រនឹងមានព្រះបន្ទូលណាស់ ឯនិមិត្តក៏មិនសូវមានញឹកញាប់ដែរ។
សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា ហើយសាំយូអែលខ្លាចមិនហ៊ានជម្រាបពីការជាក់ស្តែងនោះដល់លោកអេលីទេ។
រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។