លោកបង្គាប់គេថា៖ «អ្នករាល់គ្នាត្រូវធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នាមួយភាគបី ដែលចូលវេននៅថ្ងៃឈប់សម្រាក ត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្ដេច
១ របាក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកបងប្អូនគេ ដែលនៅភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់ប្រាំពីរថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្ដង ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកបងប្អូនគេ ដែលនៅឯភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់៧ថ្ងៃ អាល់គីតាប រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្តងក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ |
លោកបង្គាប់គេថា៖ «អ្នករាល់គ្នាត្រូវធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នាមួយភាគបី ដែលចូលវេននៅថ្ងៃឈប់សម្រាក ត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្ដេច
អ្នករាល់គ្នាទាំងពីរកង ដែលត្រូវវេននៅថ្ងៃឈប់សម្រាក ត្រូវចាំយាមរក្សាព្រះដំណាក់របស់ព្រះយេហូវ៉ា ហើយការពារព្រះមហាក្សត្រ
នេះហើយជារបៀបវេនរបស់គេ តាមការងាររៀងខ្លួន ដើម្បីឲ្យបានចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមកំណត់ដែលលោកអើរ៉ុន ជាព្ធយុកោគេបានចែកឲ្យ ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ដល់លោក។
ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។
ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ និងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សម្រាក នោះត្រូវឲ្យមួយភាគក្នុងបីចាំយាមនៅមាត់ទ្វារ
ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់សង្ឃយេហូយ៉ាដាគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សម្រាក និងពួកដែលចេញនៅថ្ងៃឈប់សម្រាកដែរ ដ្បិតសង្ឃយេហូយ៉ាដា លោកមិនឲ្យពួកវេនណាឈប់ទេ