ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) ព្រះ‌អង្គ​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះអង្គ​ជ្រើស​រើស​សាឡូម៉ូន​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល ជា​អាណា‌ចក្រ​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ទ្រង់​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល ជា​អាណា‌ចក្រ​របស់​ទ្រង់។

សូមមើលជំពូក



១ របា‌ក្សត្រ 28:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា "បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ទេ​ឬ? ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​ឡើង​សោយ‌រាជ្យ​ទៅ​វិញ"។


ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង​ថា តើ​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ត​ពី​ទ្រង់​ទៅ។


ដូច​ដែល​យើង​បាន​ស្បថ​នឹង​នាង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ដូច្នេះ យើង​នឹង​សម្រេច​នៅ​ថ្ងៃ​នេះ»។


ក្រោយ​មក អ្នក​រាល់​គ្នា​ត្រូវ​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​តម្រូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា»។


ទ្រង់​ទូល​ថា៖ «ព្រះ‌នាង​ជ្រាប​ហើយថា រាជ្យ​នេះ​ជា​របស់​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ។


ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។


គឺ​នឹង​តាំង​អ្នក​នោះ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក្នុង​នគរ​របស់​យើង​ឲ្យ​នៅ​ជា​ដរាប ហើយ​រាជ្យ​អ្នក​នោះ​នឹង​បាន​នៅ​ជាប់ ជា​រៀង‌រាប​ដរាប​ទៅ»។


ពេល​ព្រះបាទ​ដាវីឌ​មាន​វ័យ​កន្លង បាន​ស្កប់​ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ ទ្រង់​តាំង​សាឡូម៉ូន​ជា​បុត្រា ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល។


ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង​នេះ គឺ​ជា​បុត្រ​មួយ​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ នេះ​មិន​មែន​សម្រាប់​មនុស្ស គឺ​សម្រាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ


នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់។


រួច​ទ្រង់​ក៏​សុគត ដោយ​មាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិ‌យស​ផង នោះ​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ព្រះ‌ពរ ដែល​ព្រះ‌អង្គ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ព្រះ‌ករុណា ដើម្បី​នឹង​លើក​ព្រះ‌ករុណា​ឡើង ឲ្យ​គង់​លើ​បល្ល័ង្ក‌រាជ្យ ធ្វើ​ជា​ស្តេច​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ គឺ​ដោយ​ព្រោះ​ព្រះ​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​នឹង​តាំង​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​អស់​កល្ប​ជា‌និច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត»។


នោះ​អ្នក​អាច​តាំង​ឲ្យ​មាន​ស្តេច​គ្រប់​គ្រង​លើ​អ្នក​បាន តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ជ្រើស​រើស។ ត្រូវ​តាំង​ម្នាក់​ពី​ចំណោម​ពួក​បង​ប្អូន​របស់​អ្នក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​ចុះ គឺ​មិន​ត្រូវ​តាំង​អ្នក​ប្រទេស​ក្រៅ ដែល​មិន​មែន​ជា​បង​ប្អូន​របស់​អ្នក ឲ្យ​គ្រប់​គ្រង​លើ​អ្នក​ឡើយ។