ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 28:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទាំង​នេះ គឺ​បាន​កត់​ត្រា​ទុក​ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​យើង​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក​ក្នុង​ឯក‌សារ ដែល​បិតា​បាន​ទទួល​ពី​ព្រះ‌អម្ចាស់។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​មាន​បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក ក្នុង​ឯក‌សារ ដែល​ឪពុក​បាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។

សូមមើលជំពូក



១ របា‌ក្សត្រ 28:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​ប្រាំបី គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់​តាមគម្រោង។ ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។


ត្រូវ​ប្រយ័ត្ន​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ។


ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ​នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ដាក់​ព្រះ‌ហស្ត​លើ​លោក​នៅ​ទី​នោះ។


ដូច្នេះ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ។


នៅ​ទី​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ទៅ​ឯ​វាល នៅ​ទី​នោះ​យើង​នឹង​និយាយ​ជា‌មួយ​អ្នក»។


ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​និមិត្ត​របស់​ព្រះ ហើយ​បាន​ដាក់​ខ្ញុំ​ចុះ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ដែល​នៅ​ភ្នំ​នោះ មាន​សណ្ឋាន​ដូច​ជា​ទី​ក្រុង នៅ​ប៉ែក​ខាង​ត្បូង។