ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 26:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កូន​របស់​យីអែ‌លី គឺ​សេថាម និង​យ៉ូអែល​ជា​ប្អូន គេ​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូ‌អែល ជា​ប្អូន។ ពួក​គេ​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​យីអែលី គឺ​សេថាម នឹង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូ‌អែល​ជា​ប្អូន។ ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



១ របា‌ក្សត្រ 26:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​ឡាអា‌ដាន គឺ​យេហ៊ី‌អែល ជា​មេ រួច​សេថាម និង​យ៉ូអែល ទាំង​អស់​បី​នាក់។


ក្នុង​ពួក​លេវី មាន​អ័ហ៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់ និង​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន។


កូន​ចៅ​របស់​ឡាអា‌ដាន ជា​ពួក​គើសុន ពួក​គេ​ជា​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន កូន​ចៅ​ឡាអា‌ដាន​នៃ​ពួក​គើសុន មាន​ដូច​ជា យីអែ‌លី។


ក្នុងចំណោម​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល


ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន


សង្ឃ​មួយ​រូប ដែល​ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន នឹង​នៅ​ជា​មួយ​ពួក​លេវី នៅ​ពេល​ពួក​លេវី​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ហើយ​ពួក​លេវី​ត្រូវ​យក​មួយ​ភាគ​ក្នុងដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ទៅឯ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌ដំណាក់។