យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។
១ របាក្សត្រ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូអាប់ក៏បង្ហាញចំនួនប្រជាជនដែលបានរាប់ថ្វាយព្រះបាទដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ មានមួយលានមួយសែននាក់ ហើយពួកយូដាដែលចេះកាន់ដាវ មានបួនសែនប្រាំពីរម៉ឺននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូល មានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដាមាន ៤៧០ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដា ដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់ អាល់គីតាប លោកយ៉ូអាប់ចូលទៅជម្រាបស្តេចទតអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រអែលទាំងមូលមានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដា មាន៤៧០ ០០០ នាក់។ |
យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។
ប៉ុន្តែ បង្គាប់របស់ស្តេចបានទាស់នឹងលោកយ៉ូអាប់ លោកក៏លាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកក្រុងយេរូសាឡិមវិញ។
ប៉ុន្តែ ដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុម្ភៃឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងចម្រើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយដែលនៅលើមេឃ។
យ៉ូអាប់ ជាកូនសេរូយ៉ា លោករាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះបានបណ្ដាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេក៏មិនបានកត់ទុកក្នុងបញ្ជីពង្សាវតាររបស់ព្រះបាទដាវីឌដែរ។