Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:5 - អាល់គីតាប

5 លោក​យ៉ូអាប់​ចូល​ទៅ​ជម្រាប​ស្តេច​ទត​អំពី​ចំនួន​ប្រជា‌ជន គឺ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល​មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា មាន​៤៧០ ០០០ នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​ប្រជា​ជន​ដែល​បាន​រាប់​ថ្វាយព្រះបាទ​ដាវីឌ គឺ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ មាន​មួយ​លាន​មួយ​សែន​នាក់ ហើយ​ពួក​យូដា​ដែល​ចេះ​កាន់​ដាវ មាន​បួន​សែន​ប្រាំពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​ចំនួន​ប្រជា‌ជន គឺ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា​មាន ៤៧០ ០០០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​ចូល​ទៅ​ជម្រាប​ទត​អំពី​ចំនួន​ប្រជា‌ជន គឺ​នៅ​ស្រុក​អ៊ីស្រ‌អែល​មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។


ប៉ុន្តែ ដោយ​ស្តេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រ‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


ស្តេច​ទត​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល កើន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។


លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​ចាប់​ផ្តើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិតអុលឡោះ‌តាអាឡា​ខឹង ទាស់​នឹង​អ៊ីស្រ‌អែល​ព្រោះ​តែ​ការ​នេះ។ ដូច្នេះ​ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ទត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម