តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
១ ពង្សាវតារក្សត្រ 16:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ស្អាងអាសនាមួយថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសង់អាសនៈមួយថ្វាយព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្ដេចបានសង់នៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ស្អាងអាសនាមួយ ថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី អាល់គីតាប ស្តេចសង់អាសនៈមួយជូនព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្តេចបានសង់នៅក្រុងសាម៉ារី។ |
តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
នៅគ្រានោះ ព្រះបាទយេហ៊ូវក៏ប្រមូលពួកបណ្ដាជនទាំងអស់មកប្រាប់ថា៖ «ព្រះបាទអ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែព្រះបាទយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើន។
ព្រះបាទយេហ៊ូវចាត់គេឲ្យទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ដូច្នេះ ពួកអ្នកដែលថ្វាយបង្គំព្រះបាលក៏មកទាំងអស់គ្នា ឥតមានសល់ដល់ម្នាក់ឡើយ គេចូលទៅក្នុងព្រះវិហារនៃព្រះបាល ទាល់តែវិហារនោះបានពេញណែន តាំងតែពីចុងម្ខាងរហូតដល់ចុងម្ខាង។
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា តែមិនដល់បិតា និងមាតាទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលបិតារបស់ទ្រង់បានកសាង។