១ កូរិនថូស 14:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏អធិស្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយក៏ច្រៀងដោយគំនិតរបស់ខ្ញុំដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។ Khmer Christian Bible ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណ ព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរ ហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណ ព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋានដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ អាល់គីតាប ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងទូរអាដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងទូរអា ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ |
ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ
ប៉ុន្តែ បើសេចក្តីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ តើយើងគួរនិយាយដូចម្តេច? ថាព្រះទុច្ចរិតឬ ដែលព្រះអង្គដាក់ទោសយើង? (នេះខ្ញុំនិយាយតាមរបៀបមនុស្សលោក)។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី?
ដ្បិតបើខ្ញុំអធិស្ឋានជាភាសាដទៃ នោះវិញ្ញាណខ្ញុំអធិស្ឋាន តែគំនិតរបស់ខ្ញុំឥតរិះគិតអ្វីឡើយ។
ប៉ុន្តែ ក្នុងក្រុមជំនុំ ខ្ញុំស៊ូនិយាយតែពាក្យប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីនឹងបង្រៀនមនុស្សឯទៀត ជាជាងនិយាយភាសាដទៃមួយម៉ឺនម៉ាត់វិញ។
ដូច្នេះ បងប្អូនអើយ តើត្រូវធ្វើដូចម្តេច? ពេលអ្នករាល់គ្នាមកជួបប្រជុំគ្នា គ្រប់គ្នាមានទំនុកតម្កើង មានសេចក្តីបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ។ ចូរធ្វើគ្រប់ការទាំងអស់សម្រាប់ស្អាងចិត្តចុះ។
ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។
តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។
រីឯអ្នករាល់គ្នាវិញ ពួកស្ងួនភ្ងាអើយ ចូរស្អាងខ្លួននៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ចូរអធិស្ឋានតាមព្រះវិញ្ញាណបរិសុទ្ធ