ឯដីប្រាំពាន់ខ្នាតដែលសល់នៅតាមទទឹងនៅខាងមុខចំណែកពីរម៉ឺនប្រាំពាន់ខ្នាត នោះសម្រាប់ប្រើជុំគ្នាសម្រាប់ទីក្រុង ឲ្យធ្វើទីលំនៅ ហើយសម្រាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្ដាលនោះ។
ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។
ឯដី៥ពាន់ខ្នាតដែលសល់នៅតាមទទឹងដែលនៅខាងមុខចំណែក២ម៉ឺន៥ពាន់ខ្នាត នោះសំរាប់ប្រើជុំគ្នាសំរាប់ជាទីក្រុង ឲ្យធ្វើទីលំនៅ ហើយសំរាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្តាលនោះ
ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់យើង ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់យើង គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសម្គាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃសប្ប័ទរបស់យើង ហើយយើងក៏ត្រូវអាប់ឱននៅក្នុងពួកគេ។
គឺលោកបានវាស់ចំហៀងទាំងបួន មានកំផែងព័ទ្ធជុំវិញ បណ្តោយប្រាំរយទទឹងប្រាំរយ ដើម្បីញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។
គេត្រូវបង្រៀនប្រជារាស្ត្ររបស់យើងឲ្យចេះសម្គាល់របស់បរិសុទ្ធ និងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត និងរបស់ដែលមិនស្អាត។
ហើយអ្នករាល់គ្នាត្រូវទុកដីរបស់ទីក្រុងទទឹងប្រាំពាន់ បណ្តោយពីរម៉ឺនប្រាំពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះសម្រាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា។
ដើម្បីក្រែងបើខ្ញុំក្រមកដល់ នោះអ្នកបានដឹងពីរបៀបដែលត្រូវប្រព្រឹត្តយ៉ាងណា នៅក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។