លោកប្រាប់ខ្ញុំថា នេះជាកន្លែងសម្រាប់ស្ងោរសាច់ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្ដាជន។
បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងព្រះដំណាក់ចម្អិនសាច់ ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជា»។
លោកប្រាប់ខ្ញុំថា នេះជាកន្លែងសំរាប់ស្ងោរសាច់ ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្តាជន។
បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងដំណាក់ចំអិនសាច់ ដែលប្រជាជនយកមកធ្វើជាគូរបាន»។
គេនឹងក្លាយជាអ្នកធ្វើការងារនៅក្នុងទីបរិសុទ្ធរបស់យើង ព្រមទាំងមានអំណាចត្រួតត្រាលើអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសម្លាប់តង្វាយដុត និងយញ្ញបូជាសម្រាប់បណ្ដាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្ដាជន ដើម្បីធ្វើការងារជំនួស។
ប៉ុន្តែ យើងនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សម្រាប់គ្រប់ការងារទាំងនោះ និងគ្រប់កិច្ចការទាំងប៉ុន្មានដែលត្រូវធ្វើក្នុងទីនោះដែរ»។
លោកក៏ប្រាប់ខ្ញុំថា៖ «នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចម្អិនតង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្ដាជនចេញជាបរិសុទ្ធដល់ព្រះដែរ»។
មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំងបួន មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសម្រាប់ស្ងោ។
បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅឯទ្វារនៃព្រះវិហារវិញ ឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនា។
«ដូច្នេះ តើអ្នកណាជាអ្នកបម្រើស្មោះត្រង់ហើយឈ្លាសវៃ ដែលចៅហ្វាយបានតាំងឲ្យមើលខុសត្រូវលើពួកផ្ទះរបស់លោក ដើម្បីចែកម្ហូបអាហារឲ្យគេបរិភោគតាមពេលត្រឹមត្រូវ?
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ