ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។
អេសេគាល 46:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមត៌ករបស់បណ្ដាជន ហើយបណ្តេញគេចេញពីកេរអាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមត៌កប៉ុណ្ណោះ ដើម្បីមិនឲ្យប្រជារាស្ត្ររបស់យើងត្រូវខ្ចាត់ខ្ចាយ ពីកេរអាកររបស់គេរៀងខ្លួនឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំមិនត្រូវប៉ះពាល់ដីធ្លីរបស់ប្រជាជនទេ គឺមិនត្រូវរឹបអូសយកដីរបស់ពួកគេឡើយ។ មេដឹកនាំត្រូវយកដីរបស់ខ្លួនផ្ទាល់ ចែកជាកេរមត៌កដល់កូនៗរបស់ខ្លួន ដើម្បីកុំឲ្យមាននរណាម្នាក់ ក្នុងចំណោមប្រជាជន បាត់បង់ដីធ្លីរបស់ខ្លួន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមរដករបស់បណ្តាជន ហើយបណ្តេញគេចេញពីកេរ្តិ៍អាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមរដកប៉ុណ្ណោះ ដើម្បីមិនឲ្យរាស្ត្ររបស់អញត្រូវខ្ចាត់ខ្ចាយ ពីកេរ្តិ៍អាកររបស់គេរៀងខ្លួនឡើយ។ អាល់គីតាប មេដឹកនាំមិនត្រូវប៉ះពាល់ដីធ្លីរបស់ប្រជាជនទេ គឺមិនត្រូវរឹបអូសយកដីរបស់ពួកគេឡើយ។ មេដឹកនាំត្រូវយកដីរបស់ខ្លួនផ្ទាល់ ចែកជាកេរមត៌កដល់កូនៗរបស់ខ្លួន ដើម្បីកុំឲ្យមាននរណាម្នាក់ ក្នុងចំណោមប្រជាជន បាត់បង់ដីធ្លីរបស់ខ្លួន»។ |
ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។
តែណាបោតទូលតបថា៖ «សូមព្រះយេហូវ៉ាឃាត់កុំឲ្យទូលបង្គំថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំដល់ព្រះករុណាឡើយ»។
ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត។
ពីព្រោះអ្នករាល់គ្នាតែងយកស្មាទៅបុក ហើយប្រើស្នែងបុះចៀមដែលខ្សោយៗ រហូតបានកម្ចាត់កម្ចាយគេទៅបាត់។
នោះនឹងបានជាដីរបស់លោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល។ ពួកចៅហ្វាយទាំងប៉ុន្មានរបស់យើង នឹងមិនសង្កត់សង្កិនប្រជារាស្ត្ររបស់យើងទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេ។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។
ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ។
ទ្រង់នឹងយកស្រែចម្ការ និងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង ចែកឲ្យដល់ពួកមហាតលិកទ្រង់