Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 តែ​បើ​លោក​ចែក​អំណោយ​អ្វី​ពី​មត៌ក​របស់​លោក ឲ្យ​ដល់​បាវ​របស់​ខ្លួន​ណា​មួយ​វិញ នោះ​នឹង​បាន​ជា​របស់​ផង​បាវ​នោះ ដរាប​ដល់​ឆ្នាំ​ដែល​ត្រូវ​លែង​ចេញ រួច​នឹង​ត្រឡប់​មក​ជា​របស់​ចៅ‌ហ្វាយ​វិញ មាន​តែ​កូន​របស់​លោក​ប៉ុណ្ណោះ​ទេ ដែល​អាច​នឹង​ទទួល​មត៌ក​របស់​លោក​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បម្រើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បម្រើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរ‌មត៌ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 តែ​បើ​លោក​ចែក​អំណោយ​អ្វី​ពី​មរដក​របស់​លោក ឲ្យ​ដល់​បាវ​របស់​ខ្លួន​ណា​មួយ​វិញ នោះ​នឹង​បាន​ជា​របស់​ផង​បាវ​នោះ ដរាប​ដល់​ឆ្នាំ​ដែល​ត្រូវ​លែង​ចេញ រួច​នឹង​ត្រឡប់​មក​ជា​របស់​ចៅហ្វាយ​វិញ មាន​តែ​ពួក​កូន​លោក​ប៉ុណ្ណោះ​ទេ ដែល​អាច​នឹង​ទទួល​មរដក​របស់​លោក​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បម្រើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បម្រើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរ‌មត៌ក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ចៅ‌ហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មត៌ក​របស់​បណ្ដា‌ជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មត៌ក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ ពី​កេរ‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ»។


អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម