ពលទ័ពខាងយ៉ូអាប់ បានមកឡោមព័ទ្ធសេបា នៅក្រុងអេបិល តំបន់បេត-ម្អាកា គេលើកដីឲ្យខ្ពស់ស្មើនឹងកំផែងក្រុង ហើយពួកទ័ពក៏បុកកំផែងក្រុង ដើម្បីរំលំចោល។
អេសេគាល 26:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងសម្លាប់កូនស្រីអ្នកទាំងប៉ុន្មាន ដោយដាវនៅឯចម្ការ គេនឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងសំឡាប់កូនស្រីឯងទាំងប៉ុន្មានដោយដាវនៅឯចំការ វានឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងឯង អាល់គីតាប សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។ |
ពលទ័ពខាងយ៉ូអាប់ បានមកឡោមព័ទ្ធសេបា នៅក្រុងអេបិល តំបន់បេត-ម្អាកា គេលើកដីឲ្យខ្ពស់ស្មើនឹងកំផែងក្រុង ហើយពួកទ័ពក៏បុកកំផែងក្រុង ដើម្បីរំលំចោល។
មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ ឯអស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
ដល់ឆ្នាំទីប្រាំបួន ក្នុងរាជ្យទ្រង់ គឺនៅថ្ងៃទីដប់ ខែទីដប់ ព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ព្រមទាំងពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន ក៏មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម គេតាំងបន្ទាយនៅជុំវិញទីក្រុង។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ ទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្ដាលនោះ មានសុទ្ធតែការសង្កត់សង្កិន។
ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីរៀបគ្រឿងបុកទម្លាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សម្លាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសម្រាប់ទម្លាយទ្វារកំផែង ព្រមទាំងជីកស្នាមភ្លោះ ហើយសង់បន្ទាយ។
ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចម្ការ នឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស