ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
អេភេសូរ 4:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។ ព្រះគម្ពីរខ្មែរសាកល កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។ Khmer Christian Bible កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យឡើយ ដ្បិតអ្នករាល់គ្នាទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធសម្រាប់ថ្ងៃនៃសេចក្ដីប្រោសលោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ អាល់គីតាប កុំធ្វើឲ្យរសរបស់អុលឡោះដ៏វិសុទ្ធព្រួយចិត្តសោះឡើយ ដ្បិតទ្រង់បានដៅសញ្ញាសំគាល់មកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលអ៊ីសានឹងមកលោះយើង។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
ព្រះយេហូវ៉ាស្តាយដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយព្រះអង្គមានព្រះហឫទ័យព្រួយ។
ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង!
យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
អ្នកមិនបានចំណាយប្រាក់ទិញ គ្រឿងក្រអូបណាឲ្យយើងសោះ ក៏មិនបានឲ្យយើងឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់អ្នកដែរ គឺអ្នកបានផ្ទុកអំពើបាបរបស់អ្នកឲ្យយើង ហើយបាននាំឲ្យយើងនឿយហត់ ដោយអំពើទុច្ចរិតរបស់អ្នក។
ប៉ុន្តែ គេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យ នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហេតុនោះបានជាព្រះអង្គត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ។
ពេលនោះ ហោរាអេសាយទូលថា៖ «ឱរាជវង្សរបស់ព្រះបាទដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬ បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀត?
យើងនឹងទម្លាក់អំពើរបស់អ្នកទៅលើក្បាលអ្នកវិញ ដោយព្រោះអ្នកមិនបាននឹកពីកាលអ្នកនៅក្មេង គឺបានចាក់រុកយើង ដោយសារអំពើទាំងនោះ យ៉ាងនោះអ្នកនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នកទៀត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
តើយើងត្រូវដោះគេចេញពីអំណាច នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ? តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ? ឱសេចក្ដីស្លាប់អើយ តើទុក្ខវេទនារបស់ឯងនៅឯណា? ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ តើការហិនវិនាសរបស់ឯងនៅឯណា? សេចក្ដីអាណិតអាសូរពួនបាត់ ពីភ្នែករបស់យើងហើយ។
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។
អ្នកណាដែលទទួលបន្ទាល់របស់ព្រះអង្គ នោះបានបោះត្រា បញ្ជាក់ថា ទ្រង់ពិតត្រង់មែន។
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ»
ចុះចំណង់បើអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះ ហើយប្រមាថព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ហើយត្មះតិះដៀលព្រះវិញ្ញាណដ៏មានព្រះគុណ សូមអ្នករាល់គ្នាគិតមើល៍ តើគេសមនឹងមានទោសធ្ងន់យ៉ាងណាទៅទៀត?
ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។
តើព្រះអង្គក្រោធនឹងអ្នកណា ក្នុងរយៈសែសិបឆ្នាំនោះ? តើមិនមែនជាអ្នកដែលបានប្រព្រឹត្តអំពើបាប ហើយសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬ?
ដូច្នេះ គេយកព្រះនានារបស់សាសន៍ដទៃ ចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ព្រះអង្គក៏មានព្រះហឫទ័យរំជួល ដោយឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែល។