ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។
អូបាឌា 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនគួរចូលទៅក្នុងទ្វារក្រុងរបស់គេទេ។ នៅថ្ងៃដែលយូដាជួបមហន្តរាយ អ្នកមិនគួរនាំគ្នាឈរមើលទាំងត្រេកអរ នឹងគេរងទុក្ខឡើយ។ នៅថ្ងៃដែលគេជួបមហន្តរាយ អ្នកមិនគួរឆ្លៀតលួចយកព្រទ្យសម្បត្តិ របស់គេដូច្នេះសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឈរមើលទាំងមានអំណរ ដោយឃើញគេរងទុក្ខវេទនា។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ របស់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលរាស្ត្រអញត្រូវអន្តរាយ នោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេ អើ កុំឲ្យគន់មើលសេចក្ដីវេទនារបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយ ឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយនោះឡើយ អាល់គីតាប នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឈរមើលទាំងមានអំណរ ដោយឃើញគេរងទុក្ខវេទនា។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ របស់គេឡើយ។ |
ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។
បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ
ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គំ
មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្ដាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ។
ដោយព្រោះអ្នកបានថា សាសន៍ទាំងពីរ និងស្រុកទាំងពីរនោះ ជារបស់យើង យើងនឹងចាប់បានជារបស់យើង ទោះបើព្រះយេហូវ៉ាគង់នៅទីនោះក៏ដោយ
ពីព្រោះអ្នកបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែលដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យអ្នកថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់យើងហើយ។
ដូច្នេះ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយហេតុតែគេបានធ្វើឲ្យអ្នកនៅស្ងាត់ច្រៀប ព្រមទាំងលេបអ្នកចូលគ្រប់ទិស ឲ្យអ្នកទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើម បានចាប់ផ្ដើមនិយាយពីអ្នក ហើយជនទាំងឡាយនិយាយអាក្រក់ពីអ្នក។
ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។