ព្រះយេហូវ៉ាទតឃើញថា អំពើអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដី ហើយថា អស់ទាំងគំនិតក្នុងចិត្តរបស់គេចេះតែអាក្រក់ជានិច្ចដូច្នោះ
ហូសេ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ៊ីស្រាអែលអើយ អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។ តើចម្បាំងមិនបានដេញទាន់ មនុស្សទុច្ចរិតនៅគីបៀរទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ៊ីស្រាអែលអើយ ឯងបានប្រព្រឹត្តអំពើបាបចាប់តាំងពីគ្រាក្រុងគីបៀររៀងមក នៅទីនោះគេបានឈរនឹងនៅ នៅត្រង់គីបៀរនោះ ចំបាំងទាស់នឹងមនុស្សទុច្ចរិតមិនទាន់មកលើគេនៅឡើយ អាល់គីតាប ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល! |
ព្រះយេហូវ៉ាទតឃើញថា អំពើអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដី ហើយថា អស់ទាំងគំនិតក្នុងចិត្តរបស់គេចេះតែអាក្រក់ជានិច្ចដូច្នោះ
កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។
កាលណាយើងពេញចិត្ត យើងនឹងវាយផ្ចាលគេ ហើយសាសន៍ទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ នៅពេលដែលគេទទួលទោស ព្រោះតែអំពើទុច្ចរិតទ្វេដងរបស់គេ។
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
ចូរផ្លុំស្នែងនៅគីបៀរ ហើយផ្លុំត្រែនៅរ៉ាម៉ា ចូរប្រកាសអាសន្ននៅបេត-អាវេនទៅ ឱបេនយ៉ាមីនអើយ យើងតាមពីក្រោយអ្នកហើយ!
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
យប់នោះ ស្រាប់តែពួកមេដឹកនាំនៅក្រុងគីបៀរ លើកគ្នាមកព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ ហើយទាស់នឹងខ្ញុំ។ គេមានបំណងចង់សម្លាប់ខ្ញុំ រួចគេចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយរំលោភនាងរហូតដល់ស្លាប់។