លោកុប្បត្តិ 5:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលហេណុកមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ព្រះគម្ពីរខ្មែរសាកល ហេណុករស់នៅបាន ៦៥ ឆ្នាំ គាត់ក៏បង្កើតមធូសាឡា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា អាល់គីតាប ពេលហេណុកអាយុហុកសិបប្រាំឆ្នាំ គាត់បង្កើតបានមធូសាឡា។ |
ក្រោយពីបានបង្កើតមធូសាឡាមក លោកហេណុកបានដើរជាមួយព្រះអស់បីរយឆ្នាំ ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។
ឡាមេកជាកូនមធូសាឡា មធូសាឡាជាកូនហេណុក ហេណុកជាកូនយ៉ារេឌ យ៉ារេឌជាកូនម៉ាលេលាល ម៉ាលេលាលជាកូនកៃណាន
ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។
ឯលោកហេណុក ជាតំណទីប្រាំពីរតពីលោកអ័ដាម បានថ្លែងជាទំទាយថា «មើល៍! ព្រះអម្ចាស់យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គទាំងសល់សែន