ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។
លោកុប្បត្តិ 45:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបងៗជម្រាបឪពុកខ្ញុំ ពីគ្រប់សេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ និងពីគ្រប់អ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរប្រញាប់ទៅនាំលោកឪពុករបស់ខ្ញុំ ចុះមកទីនេះកុំបង្អង់ឡើយ»។ ព្រះគម្ពីរខ្មែរសាកល សូមប្រាប់ឪពុកអំពីអស់ទាំងភាពរុងរឿងរបស់ខ្ញុំនៅអេហ្ស៊ីប និងអ្វីៗទាំងអស់ដែលពួកបងបានឃើញ ហើយប្រញាប់នាំឪពុកចុះមកទីនេះផង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានជ្រាបផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានជ្រាបនូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យជំរាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន អាល់គីតាប សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានដឹងផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានដឹង នូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។ |
ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។
ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
ពេលនោះ លោកយ៉ូសែបក៏ចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងអស់ មានចំនួនចិតសិបប្រាំនាក់នោះមក។
ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។