លោកុប្បត្តិ 42:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់ឪពុកតែមួយ កូនមួយមិននៅទៀតទេ រីឯកូនពៅ សព្វថ្ងៃនេះនៅជាមួយឪពុករបស់យើងខ្ញុំ នៅស្រុកកាណាន"។ ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់ឪពុកយើងខ្ញុំ ហើយកូនម្នាក់ មិនមានគាត់ទៀតទេ រីឯកូនពៅវិញ សព្វថ្ងៃនៅដែនដីកាណានជាមួយឪពុករបស់យើងខ្ញុំ’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ អាល់គីតាប យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ |
ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។
ប៉ុន្ដែ យើងខ្ញុំបានជម្រាបលោកថា "យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ។
ពេលនោះ លោកដែលជាចៅហ្វាយនៃស្រុកនោះ មានប្រសាសន៍មកយើងខ្ញុំថា "ធ្វើយ៉ាងនេះទើបខ្ញុំដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់ គឺត្រូវទុកបងប្អូនពួកឯងម្នាក់ឲ្យនៅជាមួយខ្ញុំ រួចយកស្រូវសម្រាប់ក្រុមគ្រួសារឯងរាល់គ្នាដែលអត់ឃ្លាននោះ ហើយចេញទៅ។
នៅទីនោះមានបេនយ៉ាមីន ជាកូនពៅបង្អស់ នាំមុខគេ ក្នុងចំណោមពួកគេ មានពួកមេដឹកនាំរបស់យូដា ពួកមេដឹកនាំរបស់សាប់យូឡូន និងពួកមេដឹកនាំរបស់ណែបថាលី។