ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ទៅ​ក្នុង​ជំរំ​របស់​នាង​លេអា និង​ទៅ​ក្នុង​ជំរំ​របស់​ស្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​នាង​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​នាង​រ៉ាជែល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​ក៏​ចូលទៅ​ក្នុង​រោង​របស់​យ៉ាកុប រោង​របស់​លេអា និង​រោង​របស់​បាវបម្រើស្រី​ទាំង​ពីរ ប៉ុន្តែ​រកមិនឃើញសោះ​។ បន្ទាប់មក គាត់​ចេញ​ពី​រោង​របស់​លេអា ហើយ​ចូលទៅ​ក្នុង​រោង​របស់​រ៉ាជែល​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ជំរំ​របស់​លោក​ស្រី​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លោក​ស្រី​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​រ៉ាជែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​យ៉ាកុប ត្រសាល​លេអា នឹង​ត្រសាល​របស់​បាវ​ស្រី​ទាំង​២ រក​មិន​ឃើញ​សោះ រួច​គាត់​ចេញ​ពី​ត្រសាល​លេអា​ចូល​ទៅ​ក្នុង​ត្រសាល​រ៉ាជែល

សូមមើលជំពូក

អាល់គីតាប

ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​យ៉ាកកូប ជំរំ​របស់​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​រ៉ាជែល។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:33
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ នាង​ក្រមុំ​ក៏​រត់​ទៅ​ប្រាប់​ពួក​ផ្ទះ​ម្តាយ​របស់​នាង​អំ​ពី​ហេតុ‌ការណ៍​ទាំង​នេះ។


បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។


ប៉ុន្ដែ បើ​លោក​ឪពុក​រក​ឃើញ​មាន​រូប​ព្រះ​ទាំង​នោះ​នៅ​ជាមួយ​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​រស់​ទៀត​ទេ។ សូម​ឆែក​មើល​នៅ​ចំពោះ​មុខ​បង‌ប្អូន​យើង​នេះ​ចុះ បើ​មាន​របស់​ណា​ដែល​នៅ​ជាមួយ​ខ្ញុំ ជា​របស់​លោក​ឪពុក សូម​យក​វិញ​ចុះ»។ ឯ​លោក​យ៉ាកុប​មិន​ដឹង​ថា នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។


នាង​រ៉ាជែល​បាន​យក​រូប​ថេរ៉ាភីម ទាំង​នោះ​ទៅ​ដាក់ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ជំរំ តែ​រក​មិន​ឃើញ​សោះ។