Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ជំរំ​របស់​លោក​ស្រី​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លោក​ស្រី​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​រ៉ាជែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ឡាបាន់​ក៏​ចូលទៅ​ក្នុង​រោង​របស់​យ៉ាកុប រោង​របស់​លេអា និង​រោង​របស់​បាវបម្រើស្រី​ទាំង​ពីរ ប៉ុន្តែ​រកមិនឃើញសោះ​។ បន្ទាប់មក គាត់​ចេញ​ពី​រោង​របស់​លេអា ហើយ​ចូលទៅ​ក្នុង​រោង​របស់​រ៉ាជែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ លោក​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ទៅ​ក្នុង​ជំរំ​របស់​នាង​លេអា និង​ទៅ​ក្នុង​ជំរំ​របស់​ស្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​នាង​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​នាង​រ៉ាជែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 នោះ​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​យ៉ាកុប ត្រសាល​លេអា នឹង​ត្រសាល​របស់​បាវ​ស្រី​ទាំង​២ រក​មិន​ឃើញ​សោះ រួច​គាត់​ចេញ​ពី​ត្រសាល​លេអា​ចូល​ទៅ​ក្នុង​ត្រសាល​រ៉ាជែល

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​យ៉ាកកូប ជំរំ​របស់​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​រ៉ាជែល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:33
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក្រមុំ​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ម្ដាយ។


លោក​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​លោក​ស្រី​សារ៉ា ជា​ម្ដាយ ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់‌ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់។


ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បងប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ លោក​យ៉ាកុប​ពុំ​ដឹង​ថា លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។


លោក​ស្រី​រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ​ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម