ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​កាល​លោក​អ៊ីសាក​មាន​អាយុ​សែ​សិប​ឆ្នាំ លោក​បាន​យក​នាង​រេបិកា ជា​កូន​របស់​លោក​បេធូ‌អែល​សាសន៍​អើរ៉ាម អ្នក​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ សាសន៍​អើរ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​អ៊ីសាក​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកាដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បេធូ‌អែល​បាន​បង្កើត​នាង​រេបិកា។ អ្នក​ទាំង​ប្រាំបី​នាក់​នេះ ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ឲ្យលោក​ណាឃរ ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។


កាល​គាត់​អធិ‌ស្ឋាន​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក។ នាង​ជា​កូន​របស់​លោក​បេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។


នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​រក​បុរស​នោះ​នៅ​ខាង​ក្រៅ ត្រង់​អណ្តូង​ទឹក។


បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។


បន្ទាប់​មក កូន​ប្អូន​ក៏​កើត​ចេញ​មក​ទាំង​ដៃ​កាន់​កែង​ជើង​របស់​អេសាវ​ជាប់ ដូច្នេះ គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ាកុប" ។ នៅ​ពេល​នាង​បង្កើត​កូន​ទាំង​ពីរ​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក​សិប​ឆ្នាំ​ហើយ។


ដូច្នេះ កូន​អើយ ឥឡូវ​នេះ ត្រូវ​ស្តាប់​ពាក្យ​ម្តាយ ត្រូវ​រត់​ទៅ​រក​ឡាបាន់ ជា​បង​ប្រុស​របស់​ម្ដាយ នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ


ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​នៅ​ទី​នោះ ពី​ពួក​កូន​ស្រី​របស់​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​របស់​កូន​វិញ។


ហើយ​ថា លោក​យ៉ាកុប​បាន​ស្តាប់​តាម​ឪពុក​ម្តាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម


នាំ​ហ្វូង​សត្វ​របស់​លោក​ទាំង​អស់ និង​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ក្រុង​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​រកលោក​អ៊ីសាក​ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។


លោក​យ៉ាកុប​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​លោក​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ទេ។


ប៉ុន្តែ ព្រះ‌ទ្រង់​បាន​មក​ពន្យល់​សប្តិ​ប្រាប់លោក​ឡាបាន់ ជា​សាសន៍​អើរ៉ាម​នៅ​យប់​នោះ​ថា៖ «ចូរ​ប្រយ័ត្ន កុំ​និយាយ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី»។


លោក​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម ទៅ​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​បោះ​ជំរំ​នៅ​មុខ​ទី​ក្រុង​នោះ។


កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​នាង​លេអា មាន​កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅស្រុក​ប៉ាដាន់-អើរ៉ាម។


ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​យ៉ាកុប​ឃើញ​ម្តង​ទៀត នៅ​ពេល​លោក​បាន​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​លោក។


(អ្នក​ទាំង​នេះ​ជា​កូន​ប្រុសៗ​របស់​លេអា ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម‌ទាំង​ឌីណា​ជា​កូន​ស្រី​របស់​លោក​ដែរ។ កូន​ប្រុស និង​កូន​ស្រី​របស់​លោក ទាំង​អស់​មាន​សាមសិប​បី​នាក់)។


នៅ​ជំនាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​ស្អាត​សោះ មាន​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។


បន្ទាប់​មក ត្រូវ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "បុព្វ​បុរស​របស់​ខ្ញុំ ជា​សាសន៍​អើរ៉ាម ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ លោក​បាន​ត្រឡប់​ជា​សាសន៍​មួយ​យ៉ាង​ធំ ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ជា​ច្រើន។