និងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់នឹងល្អមិនបានឡើយ ឬប្រសិនបើគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំងពីររូប
លេវីវិន័យ 27:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវពិនិត្យមើលសត្វនោះថាល្អ ឬអាក្រក់ឡើយ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អ សម្រាប់ថ្វាយព្រះអង្គទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យពិនិត្យមើលពីសត្វនោះល្អ ឬអាក្រក់ទេ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើមនឹងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ។ អាល់គីតាប ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អសម្រាប់ជូនទ្រង់ទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវជូននោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញបានទេ»។ |
និងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់នឹងល្អមិនបានឡើយ ឬប្រសិនបើគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំងពីររូប
នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។