ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
លេវីវិន័យ 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពឹត ឬជើងដៃមិនស្មើគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា អាល់គីតាប មនុស្សដែលមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈបានទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា |
ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ?
ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។
ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ
ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ