គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។
លូកា 22:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់គាត់។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏អរសប្បាយ ហើយសន្យាឲ្យលុយដល់គាត់។ Khmer Christian Bible ពួកគេត្រេកអរណាស់ ហើយបានយល់ព្រមឲ្យប្រាក់គាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងឲ្យប្រាក់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា អាល់គីតាប លោកទាំងនោះសប្បាយចិត្ដណាស់ ហើយព្រមព្រៀងគ្នាសន្យាថា នឹងឲ្យប្រាក់គាត់។ |
គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។
(ឥឡូវមនុស្សនេះបានយកប្រាក់ទុច្ចរិតរបស់ខ្លួន ទៅទិញដីចម្ការមួយកន្លែង ប៉ុន្តែ គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។
ប៉ុន្តែ លោកពេត្រុសតបទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នក វិនាសជាមួយអ្នកទៅចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់មកទិញអំណោយទានរបស់ព្រះបាន!
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។