លូកា 22:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពិធីបុណ្យនំបុ័ងឥតដំបែ ដែលហៅថាបុណ្យរំលង នោះជិតមកដល់ហើយ។ ព្រះគម្ពីរខ្មែរសាកល បុណ្យនំប៉័ងឥតមេដែលគេហៅថាបុណ្យរំលង ជិតមកដល់ហើយ។ Khmer Christian Bible នៅពេលពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាពិធីបុណ្យរំលងជិតមកដល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិធីបុណ្យនំប៉័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបុណ្យនំបុ័ងឥតដំបែ ដែលហៅថា បុណ្យរំលង នោះក៏ជិតមកដល់ អាល់គីតាប ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យរំលងនោះ កាន់តែជិតដល់ហើយ |
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?»
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។